Revolution Slider Error: Slider with alias home-khmer not found.
Maybe you mean: 'i-mist-you' or '7wonder' or 'quality' or 'testimony' or 'assured' or '21st'

អំពីទំពាំងបាយជូក្រៀមកូរ៉េ

នៅប្រទេសកូរ៉េ ដើមទំពាំងបាយជូក្រៀមកូរ៉េ (Heotgae Tree 헛개나무) ត្រូវបានគេស្គាល់ថាជាដើមដែលប្រើសម្រាប់ការពារថ្លើម ។ វាគឺជាប្រភេទរុក្ខជាតិដ៏ពិសេសតែមួយគត់ ផ្នែកដែលអាចហូបបាននៃរុក្ខជាតិនេះជាក់ស្តែងមិនបានទុកជាផ្លែឈើឡើយ ផ្លែរបស់វាតូច រឹង ទំហំប៉ុនសណ្តែកបាយ និង មិនសម្រាប់ហូបទេ ប៉ុន្តែដើម និន មែកនៃរុក្ខជាតិនេះនៅពេលធំឡើង វានឹងរីកសាយ និង មានថ្នាំងពកៗច្រើន នេះគឺជាលក្ខណះនៃមែករបស់ផ្លែ ភាសារបច្ចេកទេសគេហៅថាស្នូល រឺ ឆ្អឹងនៃផ្លែដែលអាចហូបបាន និង មានរសជាតិផ្អែមប្រហែលនឹងទំពាំងបាយជូដែរ ។


ទំពាំងបាយជូក្រៀមកូរ៉េមានប្រវត្តិយូរណាស់មកហើយដែលត្រូវបានចាត់ទុកជាឱសថដ៏ស័ក្តិសិទ្ធសម្រាប់ប្រទេសជប៉ុន កូរ៉េ និង ចិន ។ វាទទួលបានការអោយតម្លៃយ៉ាងវិសេសវិសាលពីសំណាក់អ្នកស្រាវជ្រាវឱសថធម្មជាតិនៅតំបន់អាសុីជាច្រើនសតវត្សន៍មកហើយចំពោះឥទ្ធិពលដ៏អស្ចារ្យនៃការជួយព្យាបាលការខូចខាតនៃថ្លើម ។

Revolution Slider Error: Slider with alias all-modal-139 not found.
Maybe you mean: 'i-mist-you' or '7wonder' or 'quality' or 'testimony' or 'assured' or '21st'